• 067/092/098 220226098220226
  • info226@226store.com

ជំងឺដែលមាននៅលើសត្វពាហនៈ(សត្វគោ ក្របី)៖

  1. ជំងឺអណ្តាតខៀវ៖ គឺជាជំងឺដែលឆ្លងពីសត្វចៀមកលើសត្វគោក្របី(វាអាចឆ្លងបានដោយមិនសូវមានផលប៉ះពាល់ធ្ងន់ធ្ងរដល់គោក្របី និងពពែឡើយ លក្ខណៈសំគាល់នៃជំងឺនេះគឺសត្វគ្រុណក្តៅ ខ្វិន និងឡើងព៌ណខៀវ ហើមម៉ាត់ និងអណ្តាត។ (ឆ្លងដោយវីរុស)
  2. ជំងឺបង្ករឡើងពីការពុលអាហារ វាអាចកើតឡើងដោយបាក់តេរីដែលដុះលើសាច់ដែររបួស មិនមានការលាងសំអាតត្រឹមត្រូវ និងអាហារ(ស្មៅ)ដែលបានរក្សាទុកផ្សេងទៀត។ វាជាទម្រង់ធ្ងន់ធ្ងរដែលជារឿយៗបណ្តាលឲ្យស្លាប់ដោយសារការពុលអាហារនេះផងដែរ។
  3. ជំងឺរបេងបូវីស(TB) គឺជាជំងឺឆ្លងរបស់សត្វគោក្របី វាត្រូវបានបង្កឡើងដោយបាក់តេរីមីក្រូបាក់តេរី ឈ្មោះថា បូវីស ( Bovis) ដែលអាចឆ្លង និងបង្កជំងឺដល់ថនិកសត្វរួមទាំងមនុស្ស ក្តាន់ ពពែ ជ្រូក ឆ្មា ឆ្កែ និងសត្វតិរច្ឆា។ (ប្រើប្រាស់វ៉ាក់សាំង)
  4. ជំងឺរាគរូសដោយមេរោគ Bovine Viral Diarrhea (BVD) គឺជាជំងឺដែលឆ្លងខ្លាំងដែលកាត់បន្ថយផលិតភាព និងផលចំណេញ ធ្វើឲ្យហ្វូងសត្វចិញ្ចឹមរងផលប៉ះពាល់ ក៏ដូចជាប៉ះពាល់ដល់សុខុមាលភាពសត្វផងដែរ។
  5. ជំងឺប្រូស៊ីលូស៊ីស (Brucellosis) គឺជាជំងឺដ៏កាចសាហាវកើតមានលើសត្វគោ ក្របី ដែលបង្កឡើងដោយបាក់តេរី រីករាលដាលលឿន ករណីគោញីដែលមានឆ្លង ឬផ្ទុកមេរោគនេះហើយ ទារកនឹងរំលូត ឬខូចជាលិកាសុក និងមានវត្ថុរាវហូរចេញមក។ ប្រសិនបើវាបានបង្កើតឡើងលើមេគោណាមួយហើយវាអាចនាំឱ្យថយចុះទិន្នផលទឹកដោះ ភាពគ្មានកូន កូនគោខ្សោយ និងការបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ជំងឺនេះមានគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សដែលបានប៉ះពាល់ជាមួយសត្វ ឬសម្ភារៈដែលមានមេរោគ។
  6. ជំងឺម៉ាត់ និងជើង(FMD) គឺជាជំងឺឆ្លងស្រួចស្រាវដែលបង្កឡើងដោយវីរុសដែលមាន ៧ ប្រភេទ មានបង្ហាញរោគសញ្ញាស្រដៀងគ្នា ហើយអាចដឹងពីភាពខុសគ្នា នៅក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ។ រោគសញ្ញានៃមេរោគជំងឺជើង និងមាត់ (FMD) អាចរីករាលដាលយ៉ាងឆាប់រហ័សដោយការឆ្លងដោយផ្ទាល់ និងដោយប្រយោល។ សត្វដែលរងផលប៉ះពាល់មានសីតុណ្ហភាពខ្ពស់ ដែលត្រូវបានបន្តដោយការវិវត្តនៃពងបែកជាចម្បងនៅក្នុងមាត់ និងនៅលើជើង។ ជំងឺនេះជាធម្មតាមិនបណ្តាលឲ្យស្លាប់ចំពោះសត្វពេញវ័យទេ តែជាសត្វវ័យក្មេងភាគច្រើនអាចស្លាប់។ វាធ្វើឱ្យសត្វមានការឈឺចាប់ និងទុក្ខព្រួយយ៉ាងខ្លាំង។ ផលិតភាពរបស់សត្វដែលជាសះស្បើយអាចនឹងត្រូវកាត់បន្ថយ។