អត្ថប្រយោជន៍ 8 យ៉ាងនៃការជ្រើសរើសគោពួជ Brahman ចិញ្ចឹមនៅក្នុងកសិដ្ឋានរបស់អ្នក
សាច់ដុំធ្ងន់ នៅក្នុងឧស្សាហកម្មសត្វពាហនៈសព្វថ្ងៃនេះ ភាគច្រើនត្រូវបានលក់ជាគីឡូក្រាម។ សត្វគោ Brahman មានលក្ខណៈល្អក្នុងការបង្កាត់ពូជ ហើយពូជនេះវាអាចផលិតសាច់ជាច្រើនជាមួយនឹងសាច់ដុំជ្រៅ និងសាច់ដុំ។ ពូជប្រាម៉ាន់ជាពូជដែលមានសាច់ដុំធ្ងន់ និងមានសាច់ច្រើននៅតំបន់ឆ្អឹងជំនីធំ។ |
ភាពធន់នឹងសត្វល្អិត គោប្រាម៉ាន់មានរោមខ្លីក្រាស់ និងស្បែកក្រាស់ នេះគឺជាលក្ខណៈពិសេសពួកវាក្នុងការការពារសត្វរុយដោយចលនាស្បែករបស់ពួកគេ និងធន់នឹងសត្វល្អិតធ្វើឲ្យវាមានសុខភាពល្អជាងសត្វគោទូទៅ។ |
លក្ខណៈនៃគ្រោងឆ្អឹងដែលចង់បាន
ការចិញ្ចឹមគោរបស់យើងលើផ្តោតទៅលើការកែលម្អពូជថ្មីដែលមានទំងន់ធ្ងន់ និងមានសាច់ទ្រលក់ទ្រលន់។ Brahman ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធី Brahman Country Beef 100% USDA Choice។ |
ជាមេបាដ៏អស្ចារ្យដែលមានអាយុវែង
គោប្រាម៉ាន់ផ្តល់ទឹកដោះច្រើនសម្រាប់កូន។ ពួកវាក៏អាចរស់នៅពី 15 ទៅ 20 ឆ្នាំផងដែរ - ច្រើនជាងពូជដទៃទៀតជាមធ្យម។ ម្ចាស់អាចចិញ្ចឹមពួកវាក្នុងរយៈពេលវែងជាមួយមេដែលអាចកូនមានសុខភាពល្អ និងមានទំងន់ធ្ងន់។ កូនគោកាន់តែច្រើនមានន័យថាប្រាក់កាន់តែច្រើនសម្រាប់អ្នកជាអ្នកចិញ្ចឹម។ |
ភាពធន់នឹងកំដៅ
គោពូជប្រាម៉ាន់ត្រូវបានគេបង្កាត់ពូជដើម្បីក្លាយជាពូជដែលអាចទប់ទល់នឹងកម្ដៅធម្មជាតិ និងអាកាសធាតុរាំងស្ងួត។ ពួកវាលូតលាស់នៅក្នុងបរិយាកាសក្តៅ សើម និងភ្លៀង រួមទាំងការស៊ីរុក្ខជាតិមិនរើស ហើយវាអាចរស់នៅតំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង អូស្ត្រាលី និងតំបន់អាស៊ី។ |
សាច់គោឆ្ងាញ់ សុខភាពល្អ
សាច់គោ Brahman ទន់ និងឆ្ងាញ់។ វាក៏គ្មានខ្លាញ់ និងកូឡេស្តេរ៉ូលទាបបំផុត។ អតិថិជនរបស់អ្នកនឹងចូលចិត្តសាច់គោ Brahman គឺជាជម្រើសប្រូតេអ៊ីនដែលផ្តល់ឲ្យមនុស្សនូវសុខភាពល្អ។ |
មានប្រព័ន្ធបំប្លែងអាហារ(ស្មៅ)ទៅសាច់ប្រកបដោយប្រសិទ្ធភាព វាមានសមត្ថភាពក្នុងការបំប្លែងចំណីទៅជាសាច់។ គោ Brahman-cross ផលិតទម្ងន់បានច្រើនក្នុងមួយថ្ងៃតាមអាយុ ជាងពូជគោដទៃទៀត។ ពួកវាក៏អាចរស់បានយ៉ាងល្អផងដែរនៅក្នុងទីតាំងដែលមានចំណីមានកម្រិត។ ប្រសិទ្ធភាពរបស់វាគឺជួយឲ្យម្ចាស់ចំណាយតម្លៃចំណីទាប ស៊ីតិចតែកើនសាច់ច្រើន និងទទួលប្រាក់ចំណេញច្រើន។ |
ស្តាប់បង្គាប់ និងឆ្លាតវៃ
ពូជប្រាម៉ាន់ជាពូជសុភាពរាបសារ ពោរពេញដោយចិត្ត ជាពូជដ៏ឆ្លាតវៃបំផុតមួយ។ ការជ្រើសរើសពូជគោមកចិញ្ចឹមមានជាប់ខ្សែឈាម ប្រាម៉ាន់ គឺស្មើនឹងការកាន់កាប់សេះដែលជាប់ជើងឯក។ យីហោ BRC គឺជារូបតំណាងនៃគុណភាពនៅក្នុងពិភព Brahman ។ |