បុព្វហេតុបង្កជំងឺ
- បរាស៊ីតជាប្រភេទសត្វល្អិតដូចជាព្រូន ចៃ និងស្រមើល ដែលអាចរស់នៅក្នុងខ្លួនសត្វមាន់។
- ជាធម្មតាប្រភេទសត្វទាំងនោះគឺរស់នៅក្នុងលាមកសត្វ និងទឹកកខ្វក់ ប៉ុន្តែពួកវាឡើងទៅលើខ្លួនសត្វពេលសត្វស៊ី និងផឹកទឹកកខ្វក់ទាំងនោះ។
- បរាស៊ីតអាចរស់នៅ និងលូតលាស់នៅក្នុងខ្លួនសត្វមាន់ និងផ្តល់មកវិញនូវផលអាក្រក់ដល់សុខភាពមាន់។
រោគសញ្ញា
- បាស់រោម និងរាគ ពេលខ្លះលាមកមានលាយឈាម
- ធ្វើឲ្យខ្វាក់ភ្នែក (បរាស៊ីតអាចរស់នៅក្នុងភ្នែកមាន់ និងបណ្តាលឲ្យមាន់ខ្វាក់)
- សំកុក ថយកម្លាំង និងមិនស៊ីចំណី
- សិរ និងណង់ស្លេកស្លាំង និងមុខមើលទៅមានសុខភាពមិនល្អ
ការព្យាបាល អាចព្យាបលជំងឺបរាស៊ីតដែលបានឆ្លងលើមាន់ ដោយប្រើប្រាស់ថ្នាំទំលាក់សត្វល្អិតដូចជា
- ឌុយហ្វាលប៊ីន (Dufalben) 0.១cc មាន់មួយគីឡូក្រាម ១ccសម្រាប់មាន់១០គីឡូក្រាម
- មេបង់ដាសុល / អាល់បង់ដាសុល ១គ្រាប់ (១ក្រាម) សម្រាប់មាន់១០គីឡូក្រាម
- ឡឺរ៉ាមីសុល ១គ្រាប់ (១ក្រាម) សម្រាប់មាន់ ១០គ.ក
ការប្រើប្រាស់ថ្នាំទំលាក់សត្វល្អិតត្រូវមានកម្មវិធីដូចខាងក្រោម
- មាន់អាយុចាប់ពី ១ខែកន្លះ ត្រូវទំលាក់សត្វល្អិតលើកទី១
- ក្រោយពីទំលាក់លើកទី១ បាន២សប្តាហ៍ ត្រូវទំលាក់សត្វល្អិតលើកទី២
- ក្រោយពីទំលាក់សត្វល្អិតលើកទី២ បាន៨សប្តាហ៍ឬ ១២សប្តាហ៍ត្រូវធ្វើកម្មវិធីទំលាក់សត្វល្អិតលើកទី៣
- ក្រោយពីទំលាក់សត្វល្អិតលើកទី៣ បាន៨សប្តាហ៍ឬ ១២សប្តាហ៍ត្រូវធ្វើកម្មវិធីទំលាក់សត្វល្អិតលើកទី៤
- ក្រោយពីទំលាក់សត្វល្អិតលើកទី៤ បាន៨សប្តាហ៍ឬ ១២សប្តាហ៍ត្រូវធ្វើកម្មវិធីទំលាក់សត្វល្អិតលើកទី៥
- ជាទូទៅសម្រាប់មាន់ធំយើងត្រូវទម្លាក់សត្វល្អិតក្នុងកំឡុងពេល៨សប្តាហ៍ ឬ១២សប្តាហ៍
ការបង្ការជំងឺបរាស៊ីត
- សំអាតទ្រុងមាន់ និងទីធ្លាចិញ្ចឹមមាន់ជាប្រចាំ
- ផ្តល់ចំណី និងទឹកមានអនាម័យជាប្រចាំ
- ផ្តល់រុក្ខជាតិឧសថដូចជាស្លឹកស្តៅ គ្រាប់កន្ធំថេ ស្លាខ្ចី ជាដើម។
- យើងអាចជញ្ច្រាំ បុក ឬកិនឲ្យម៉ត់ និងលាយជាមួយចំណីក្នុងបរិមាណ៥ភាគរយនៃចំណីសរុប
- យើងអាចផ្តល់រុក្ខជាតិទាំងនេះឲ្យមាន់ស៊ីរៀងរាល់ខែ
- រុក្ខជាតិទាំងនេះគួរប្រើប្រាស់នៅពេលណាដែលមិនអាចរកទិញថ្នាំស្រាប់នៅលើទីផ្សារបាន ហើយពេលខ្លះរុក្ខជាតិទាំងនោះមិនមានប្រសិទ្ធភាពសម្រាប់ទំលាក់បរាស៊ីតប្រភេទខ្លះបានឡើយ។